រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅស្រុកកំពង់ត្រឡាច
October 21, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ នៅសាលាស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ម៉ាត់ ម៉រ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ ត្រឡាច និងឯកឧត្តមហេង ពិទូ អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ទីចាត់ការអង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យជុំវិញស្រុក សហគមន៍មូលដ្ឋាន និងអង្គការដៃគូអភិវឌ្ឍន៍នានា។

      ប្រធានបទ ដែលត្រូវបានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកឡើងដើម្បីឲ្យអ្នកចូលរួមមានមតិយោបល់ និងសណូមពរ រួមមាន៖ ការងារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម, កិច្ចការអភិវឌ្ឍន៍មូលដ្ឋាន, ការផ្ដល់សេវារដ្ឋបាល របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការគ្រប់គ្រង់សោភ័ណភាព អនាម័យ បរិស្ថាន និងធនធានធម្មជាតិ។

      គូសបញ្ជាក់ថា សំណួរ សំណូមពរដែលបានលើកឡើងនៅក្នុងវេទិកានោះ គឺមាន ១១ចំណុចពាក់ព័ន្ធនឹងវិស័យកសិកម្ម និងវិស័យដីធ្លី ក្នុងនោះអាជ្ញាធរខេត្ត មន្ទីរជំនាញ បានឆ្លើយបំភ្លឺ ដោយឡែកសំណូមពរ ដែលមិនអាចឆ្លើយតប និងដោះស្រាយជូនភ្លាមៗ គឺអង្គវេទិកាបានទទួលយកដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងចាត់វិធានការដោះស្រាយជូនបន្តបន្ទាប់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ