ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋជួបការលំបាក ចំនួន១១គ្រួសារ នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប
October 21, 2020 អ្នកទស្សនា :

      ប្រជាពលរដ្ឋចំនួន១១ គ្រួសារ នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានទទួលអំណោយជាអង្ករ និងថវិការមួយចំនួនពីឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ។

      ដោយសារវិបត្តិនៃជំងឺឆ្លងជាសាកល កូវិដ-១៩ នៅតែបន្តឆ្លងរាលដាលនៅទូទាំងពិភពលោក បានបង្កអោយប្រជាជនមួយចំនួនជួបវិបត្តិសេដ្ឋកិច្ចគ្រួសារ ក្នុងនោះប្រជាជនកម្ពុជា ក៏ទទួលរងនូវិបត្តិនេះផងដែរ។

      មានប្រសាសន៍ក្នុងឱកាសនាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋទាំង១១ គ្រួសារនោះ ឯកឧត្តម សោម ពិសិដ្ឋបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែបានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ពិនិត្យមើលស្ថានភាពជីវភាពបងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ដើម្បីដឹងសុខទុក្ខ បញ្ហាប្រឈមនាម និងត្រូវដោះស្រាយ ជួយសម្រួលការលំបាក នៅពេលមានគ្រោះមហន្តរាយ និងបញ្ហាផ្សេងៗ ពិសេសក្នុងដំណាក់កាលដែលកំពុងជួបវិបត្តកូវិត១៩នេះ។

      ឯកឧត្តមបានបន្តទៀតថា អំណោយ ដែលនាំយកមកចែកជូន នាពេលនេះ គឺគ្រាន់តែដោះស្រាយជីវភាពរបស់បងប្អូនមួយគ្រាប៉ុណ្ណោះ ហេតុនេះបងប្អូនត្រូវបន្តខិតខំបង្កបង្កើនផលបន្ថែមទៀត ទាំងដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ ឲ្យបានច្រើន ទៅតាមទីកន្លែង និងតាមលទ្ធភាពដែលអាចធ្វើបានទើបធានាផ្គត់ផ្គង់ជីវភាពគ្រួសារបានគ្រប់គ្រាន់តាមតម្រូវការ ។ ជាមួយនេះឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ ព្រោះបច្ចុប្បន្ននេះ កំពង់មានភ្លៀងផ្គររន្ទះ និងខ្យល់កន្ទ្រាក់មកជាមួយ ដែលអាចបង្ករគ្រោះថ្នាក់ ជាយថាហេតុ ។ ចំពោះអាជ្ញាធរក្រុង ស្រុក ឃុំ ភូមិ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ចំពោះស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រាល់ពេលកើតមានគ្រោះអាសន្ន និងត្រូវផ្តល់ដំណឹង មកអាជ្ញាធរខេត្ត ដើម្បីដោះស្រាយទាន់ពេលវេលា។

      ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់អោយខិតខំរក្សាអនាម័យ ឱ្យបានល្អ ជៀសវាងកំឱ្យឆ្លងជំងឺនានា ពិសេសអនុវត្តនូវវិធានការការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺនេះចូលមកក្នុងសហគមរបស់យើងបាន។

      បន្ទាប់ពីផ្តល់អំណោយជូនប្រជាពលរដ្ឋរួចមក ឯកអភិបាលខេត្តក៏បានដឹកនាំក្រុមការងារទៅពិនិត្យស្ថានភាពទំនប់អូរក្រសារ ដើម្បីតាមដានស្ថានភាពទឹកនៅតាមទំនប់ ព្រមទាំងបានណែនាំដល់ប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្ត អោយមានការប្រុងប្រយ័ត្ន បិតបើកទឹកទៅតាមលក្ខណបច្ចេកទេស ជៀសវាងទឹកឡើខ្លាំងធ្វើអោយបាក់ទំនប់៕

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ