លោកជំទាវ ញឹក សាគន្ធ បានអញ្ជើញចុះជួបសំណេះដំណាល សួរសុខទុក និងនាំយកអំណោយមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ ក្នុងខេត្តបាត់ដំបង
March 23, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ ញឹក សាគន្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានសាខាគណៈកម្មការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តបាត់ដំបង នឹងមានការអញ្ជើញចូលរួមពី លោកជំទាវ លោកស្រី ជាអនុប្រធាន លោកអភិបាលក្រុងបាត់ដំបង ព្រមទាំងក្រុមការងារសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះដំណាល សួរសុខទុក និងនាំយកអំណោយមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះចំនួន ៥០គ្រួសារ មកពី១០សង្កាត់ ក្នុងក្រុងបាត់ដំបង ។ អំណោយរួមមានអង្ករ១ការ៉រុង ត្រីខ ១យួរ មី ១កេះ សារ៉ុង១ ទឹកសុីអុីវ និងទឹកត្រី ព្រមទាំងថវិកាមួយចំនួនទៀត ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ