https://www.interior.gov.kh/report/detail/634
ថ្ងៃអង្គារ ៤ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ លោក ផៃធូន ផ្លាមកេសន អអភិបាលខេត្តស្តីទី អញ្ជើញចុះពិនិត្យទីតាំង ដើម្បីរៀបចំតបណ្តាញ និងតំឡើងបង្គោលភ្លើងបំភ្លឺទីសាធារណៈ និងតាមផ្លូវមួយចំនួន ក្នុងក្រុងខេមរភូមិន្ទ។ ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានអង្គភាព សាលាខេត្ត នាយករងទីចាត់ការ អភិបាលក្រុង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ឋនានា។ លោកអភិបាលខេត្តស្តីទី បានលើកឡើងថា គម្រោងតបណ្តាញ និងតំឡើងបង្គោលភ្លើងបំភ្លឺទីសាធារណៈ និងតាមផ្លូវមួយចំនួន ក្នុងក្រុងខេមរភូមិន្ទ ជាគម្រោងវិនិយោគរបស់រដ្ឋបាលខេត្តកោះកុង សម្រាប់ឆ្នាំ២០១៨៕
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកោះកុង (ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៨)
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។