នៅរសៀលថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ លោក កង វណ្ណារ៉ូ នាយករដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំប្រចាំខែការងារផ្ទៃក្នុងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត លោក លោកស្រីនាយកទីចាត់ទាំង០៥ លោកប្រធានអង្គភាពលទ្ធកម្មខេត្ត និងលោកប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ស្ពឺ (ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៨)