នៅសាលាស្រុកកោះកុង ថ្ងៃអង្គារ ៤ កើត ខែចេត្រ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ លោក អន ភារ: អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំបន្តអនុវត្តនីតិវិធីចុះបញ្ជីដីរដ្ឋ របស់ក្រុមហ៊ុន JW (Cambodia) Eco Holidays នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង។ ដោយមានការចូលរួមពី លោកនាយករង រដ្ឋបាលសាលាខេត្ត អភិបាល អភិបាលស្រុក នាយករដ្ឋបាលស្រុក ប្រធានក្រុមចុះបញ្ជីដីរដ្ឋ លោកស្រីមេឃុំ និងអ្នកពាក់ព័ន្ឋនានា។ លោកអភិបាលរងខេត្ត បានជម្រុញអោយ លោកអភិបាលស្រុក និងអ្នកពាក់ព័ន្ធ ជម្រុញ និងសម្របសម្រួល បន្តចុះបញ្ជីដីរដ្ឋ របស់ក្រុមហ៊ុន JW (Cambodia) Eco Holidays នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង អោយបានឆាប់រហ័សជូនក្រុមហ៊ុនស្របតាមច្បាប់ លិខិតបទដ្ឋាននានា៕
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកោះកុង (ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨)