លោកជំទាវ មិថុនា ភូថង បានអញ្ជើញដឹកនាំកិច្ច​ប្រជុំ​ពិភាក្សា​អំពីបញ្ហាកាបោន​ និងកិច្ចការពារធនធានធម្មជាតិ នៅក្នុងខេត្តកោះកុង
March 20, 2018 អ្នកទស្សនា :

ថ្ងៃអង្គារ ៤ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ច​ប្រជុំ​ពិភាក្សា​អំពីបញ្ហាកាបោន​ និងកិច្ចការពារធនធានធម្មជាតិ នៅក្នុងខេត្តកោះកុង។ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកស្រីប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោកនាយក រដ្ឋបាលសាលាខេត្ត និងមន្ត្រីជំនាញមួយចំនួន។ លោកជំទាវ សូមគាំទ្រ និងសហការចំពោះគម្រោងនេះ ព្រោះគម្រោងពិត ជាបានចូលរួម ជាចំណែកដ៏ធំសម្រាប់ថែរក្សាសត្វព្រៃ ធនធានធម្មជាតិ នៅក្នុងខេត្តរបស់យើង ព្រមទាំងជួយលើកស្ទួយជីវភាព ប្រជាពលរដ្ឋមួយកម្រិតថែមទៀត៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកោះកុង (ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ