ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជួបសំណេះសំណាល ជាមួយលោកប្រធានមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានប្រចាំនៅខេត្តកោះកុង
September 25, 2020 អ្នកទស្សនា :

      ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ លោក សំឃីត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកប្រធានមន្ទីរព័ត៌មានខេត និងអ្នកសារព័ត៌មានប្រចាំនៅខេត្តកោះកុង។

      លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណ ដល់អស់លោក លោកស្រី ទាំងអស់ ដែលមានអាជីពសារព័ត៌មាន ដែលតែងតែជួយដល់ខេត្ត ក្នុងផ្សព្វផ្សាយ ចែករំលែកនូវព័ត៌មានពិត ជូនសាធារណជន ដើម្បីឲ្យបានដឹងអំពីសកម្មភាពការងារ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសកម្មភាពនានា ព្រមទាំងយុទ្ធនាការ តំបន់ទេសចរណ៍ ក្នុងទូទាំងខេត្ត ឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីជាប្រយោជន៍សម្រាប់សាធារណជន។

      លោកបន្តថា យើងត្រូវបន្តសហការជាមួយគ្នាអោយបានល្អ ដើម្បីជាប្រយោជន៍ដល់ខេត្ត និងប្រជាពលរដ្ឋកោះកុង។ ហើយរាល់បញ្ហាដែលបងប្អូនអ្នកសារព័ត៌មានជួបកន្កងមក លោកនឹងពាំនាំដើម្បីរាយការណ៍ជូនលោកជំទាវអភិបាលខេត្ត មានវិធានការណ៍ និងដោះស្រាយ។

      ជាចុងបញ្ចប់ លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណដល់លោកប្រធានមន្ទីរព័ត៌មាន សហការី និងអ្នកសារព័ត៌មានប្រចាំនៅខេត្តកោះកុងទាំងអស់ និងជូនពរសូមឱ្យជួបតែសេចក្តីសុខ និងជ័យជម្នះគ្រប់ភារកិច្ច៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ