ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដឹកនាំក្រុមយុវជនស្ម័គ្រចិត្ត៣ក្រុម ចូលជួបនិងសុំការណែនាំ
September 25, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដឹកនាំក្រុមយុវជនស្ម័គ្រចិត្ត ៣ ក្រុម ចូលជួបនិងសុំការណែនាំ ដោយមានការចូលរួមពីលោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងព្រះសីហនុ និងប្រធានមន្ទីរ អង្គភាពផងដែរ។

      លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានជំរាបជូនឯកឧត្តមអភិបាលខេត្តជ្រាបពីគោលបំណងរបស់ក្រុមយុវជនស្ម័គ្រចិត្តទាំង ៣ក្រុម ដែលបានលើកប្រធានបទដូចខាងក្រោម

១.សុខាភិបាល លើប្រធានបទ សហគមន៍ខ្ញុំពោពេញទៅដោយសមត្ថភាព។

២.កសិកម្ម ប្រធានបទបណ្តុះបណ្តាលបែបប្រពៃណី។

៣.បរិស្ថាន ប្រធានបទទីក្រុងស្អាត បរិស្ថានស្អាត សេវាល្អ។

      ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសសើរនិងវាយតម្លៃស្មារតីនៃក្រុមយុវជនស្ម័គ្រចិត្ត ក៍ដូចជាមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ដែលបានលើកគម្រោងផែនការសកម្មភាពរៀងៗខ្លួនដឹកនាំធ្វើសកម្មភាពលើប្រធានបទខាងលើ។ រដ្ឋបាលខេត្តសូមគាំទ្រគម្រោងនៃការរៀបចំផែនការសកម្មភាព និងការចុះធ្វើសកម្មភាពជាក់ស្តែងក្នុងសង្គម។ដោយកិច្ចការងារនេះគឺជាគម្រោងផែនការសមស្របច្រើនតែនៅមានចំណុចខ្វះខាតត្រូវធ្វើការកែលម្អ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងសហគមន៍យល់ដឹងនិងចូលរួមក្នុងសកម្មភាពគឺជាកត្តាសំខាន់។ក្នុងនោះយុវជនជាកម្លាំងស្នូលក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិ។

      ក្នុងឱកាសនោះឯកឧត្ដមអភិបាលខេត្តក៍បានឧបត្ថម្ភថវិកាដល់យុវជនទាំង ៣ក្រុម ក្នុងមួយក្រុមទទួលបានថវិកា ២លានរៀល ដើម្បីយកទៅអនុវត្តផែនការសកម្មភាពរបស់ខ្លួនឱ្យបានជោគជ័យ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ