ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះចែកកូនមាន់ដល់បណ្តុំកសិករចំនួន ២៦គ្រួសារនៅស្រុកសាមគ្គីមានជ័យ
September 25, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្ដម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (ឡាសិត២)ប្រចាំខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះចែកកូនមាន់ ចំណី ស្នូកចំណី និងស្នូកទឹកដល់បណ្តុំ គ្រួុសារ រស់នៅលើដីសម្បទានសង្គមកិច្ចចំនួុន២៦គ្រួុសារ ស្ថិតនៅភូមិសំបុកក្រៀល ក្នុងឃុំក្រាំងល្វា និង ភូមិសុខសែនជ័យឃុំពាម ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

      ក្នុងឱកាសនោះឯកឧត្តម អម សុភាអភិបាលរងខេត្តបានពាំនាំអនុសាសន៍សាកសួុរសុខទុក្ខពីប្រមុខ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូររាល់សុខទុក្ខ ប្រជាពលរដ្ធគ្រប់រូបដែលជួុបបញ្ហាដោយមិនប្រកាន់ពូជសាសន៍ ពណ៌សប្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

      ឯកឧត្ដមបានបន្តទៀតថា ទាំងនេះគឺការយកចិត្តទុកដាក់របស់រាជរដ្ធាភិបាលកម្ពុជាជាមួុយដៃគូអភិវឌ្ឃន៍ ជាពិសេសធានាគារពិភពលោកដែលជាម្ចាស់ជំនួុយដ៍ធំក្នុងការជួុយពង្រឹងធនធានមនុស្សក្នុងការអភិវឌ្ឍសង្គមអោយកាន់តែប្រសើរឡើង ក៏ដូចជាការចូលរួមមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅ តាមជនបទដោយផ្ដល់ជាជំនាញ ឬរបរបន្ថែមសំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យមានប្រសើរជាងមុន។

      ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម ក៏បានសំណូមពរដល់ប្រជាពលរដ្ធដែលទទួលបានកូនមាន់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការចិញ្ចឹមដោយអនុវត្តតាមរបៀប បច្ចេកទេសថ្មីតាមរយ:ការផ្តល់បទពិសោធន៍របស់មន្ត្រីជំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តដែលបាន បង្រៀនកន្លងមក ធ្វើយ៉ាងណាដើម្បីអោយការចិញ្ចឹមទទួលបាន ជោគជ័យហើយអាចបន្ថែមប្រាក់ចំណូលទ្រទ្រង់ជីវភាពកាន់តែធូរធារជាងមុន ពិសេសគឺអាចកាត់បន្ថយពីការចំណាក ស្រុករបស់បងប្អូនប្អូនប្រជាពលរដ្ឋទៀតផង។

      កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា កូនមាន់ដែលយកទៅចែកជូននោះ គឺកូនមាន់អាយុ២១ថ្ងៃចំនួុន ១៣០០កូន ចំណីចំនួុន ២៦បេ ស្នូកចំណីចំនួុន៥២ និងស្នូកទឹកចំនួុន៥២ ប្រជាពលរដ្ធ២៦គ្រួុសារ ដោយកក្នុងនោះនៅភូមិសំបុកក្រៀលឃុំ ក្រាំងល្វាចំនួុន១១គ្រសារ និងភូមិសុខសែនជ័យ ឃុំពាមចំនួុន១៥គ្រួុសារ ហើយក្នុង០១គ្រួុសារ ទទូលបានកូនមាន់ចំនួុន ៥០ក្បាល ចំណី០១បេ ស្មើ៣០គីឡូក្រាម ស្នូកចំណីចំនួុន០២ និងស្នូកទឹកចំនួុន០២ ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ