រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាម
September 25, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងអ្នកទទួលការសាងសង់។

      ឯកឧត្តម អភិបាលខេត្ត បានណែនាំដលក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តតាមបទបដ្ឋានបច្ចេកទេស ដែលមានក្នុងកិច្ចសន្យាសាងសង់ ដើម្បីធានាបានគុណភាពសំណង់ និងត្រូវពន្លឿនការសាងសង់តាមកិច្ចសន្យាដែលបានកំណត់។ ជាមួយគ្នានេះ មន្ត្រីបច្ចេកទេស ត្រូវចុះពិនិត្យលក្ខណៈបច្ចេកទេសតាមជំហាននីមួយៗ ឲ្យស្របតាមលក្ខណៈបច្ចេកទេសសំណង់ ដើម្បីធានាបានគុណភាពរបស់សំណង់ផងដែរ។

      គួររំលឹកដែលថា ដោយមើលឃើញពីការលំបាករបស់មន្ត្រីដែលកំពុងបម្រើការងារនៅសាលាខេត្ត និងដើម្បីផ្តល់កន្លែងសមរម្យជូនដល់មន្ត្រីក្នុងការបំពេញការងារប្រចាំថ្ងៃ សម្រាប់បម្រើសេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនដែលមកទទួលសេវានៅសាលាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានបន្តការសាងសង់អាគាររដ្ឋបាលថ្មីនេះ ដែលការដ្ឋានសាងសង់បានចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែមិថុនាឆ្នាំ ២០២០កន្លងទៅ។ អាគាររដ្ឋបាលថ្មីនេះមានទំហំបណ្តាយ ៥៣,២៥ ម ទទឹង ២៤ ម៉ែត្រ កម្ពស់៣ជាន់ ដែលប្រើប្រាស់គម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ