ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយពីកម្មវិធីកំណែទម្រង់របស់សាកលវិទ្យាល័យបាត់ដំបង
September 25, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃសុក្រថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយពីកម្មវិធីកំណែទម្រង់របស់សាកលវិទ្យាល័យបាត់ដំបង នៅសាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង។

      នៅក្នុងពិធីផ្សព្វផ្សាយនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព លោក អភិបាលបាល អភិបាលរង ក្រុង ស្រុក មន្រ្តីរាជការ សាស្រ្តាចារ្យ និងលោកគ្រូ អ្នកគ្រូ ដែលជាគណៈគ្រប់គ្រងវិទ្យាល័យនៅទូទាំងខេត្តបាត់ដំបង ប្រមាណជាង៣០០នាក់។

      ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ក្នុងអំឡុងពេលដែលក្រសួងអប់រំកំពុងរៀបចំឱ្យមានចូលរៀនឡើងវិញ និងមានការប្រឡងឡើងវិញរបស់សិស្សមធ្យមសិក្សាទុតិយភូមិ ក្នុងខាងមុខនេះ ហើយនេះក៏ជាពេលវេលាមួយតាមរយៈគណៈកម្មការគ្រប់គ្រង់សាលកវិទ្យាល័យ ដើម្បីយកពេលវេលានេះ ធ្វើការសិក្សារៀបចំផែនការសកម្មភាព និងយុទ្ធយុទ្ធសាស្រ្តនានា ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ប្អូនៗ ក្មួយៗ សិស្ស និស្សិត ឱ្យមកបន្តការសិក្សានៅក្នុងសាកលវិទ្យាល័យទៅតាមរូបភាព និងមធ្យាបាយផ្សេងៗ តាមរយៈការផ្សព្វផ្សាយកម្មវិធីកំណែទម្រង់ថ្មីរបស់សាកលវិទ្យាល័យបាត់ដំបងនាពេលនេះ។

      ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអំពាវនាវ ដល់លោកគ្រូ អ្នកគ្រូ អាជ្ញាធរ និងប្អូនៗ ក្មួយ ដែលមានវត្តមានទីនេះ បន្តជួយផ្សព្វផ្សាយកម្មវិធីកំណែទម្រង់ថ្មីរបស់សាកលវិទ្យាល័យបាត់ដំបង ទៅដល់សិស្ស និស្សិត និងនៅតាមមូដ្ឋានឱ្យបានទូលំទូលាយ។ ឯកឧត្តម សង្ឃឹមនឹងជឿជាក់ថា ការដាក់ចេញនូវកំណែទម្រង់ថ្មីនេះ និងជួយរួមចំណែកតម្រង់ទិស និងលើកកម្ពស់គុណភាពអប់រំនៅក្នុងសាកលវិទ្យាល័យបាត់ដំបងឱ្យកាន់តែប្រសើរឡើងផងដែរ។

      សូមជម្រាបជូនដែរថា ពិធីផ្សព្វផ្សាយកម្មវិធីកំណែទម្រង់សាកលវិទ្យាល័យបាត់ដំបងនេះ ធ្វើឡើងក្នុងគោលបំណង ទី១.លើកឡើងអំពីគោលនយោបាយអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងកម្មវិធីកំណែទម្រង់វិស័យអប់រំឧត្តមសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា និងទី២.លើកឡើងអំពីសាកលវិទ្យាល័យបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សារដ្ឋដ៏ធំជាងគេនៅក្នុងខេត្តបាត់ដំបង ដើម្បីធានានូវនិរន្តរភាពនៃការបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ តម្រូវការសង្គម និងប្រទេសជាតិ និងដើម្បីផ្សព្វផ្សាយពីបវេសនកាលថ្មី ឆ្នាំសិក្សា ២០២០-២០២១ របស់សាកលវិទ្យាល័យបាត់ដំបងផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ