logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាពុទ្ធិកបឋមសិក្សាមួយខ្នង ២ជាន់ មាន៦បន្ទប់ និងបុណ្យឆ្លងសមិទ្ធផលនានា
62
19-March-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ទីវត្តអារាមមិនមែនជាកន្លែងសម្រាប់សម្លាប់មនុស្សនោះទេ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ដែលបានលើកឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាពុទ្ធិកបឋមសិក្សាមួយខ្នង ២ជាន់ មាន៦បន្ទប់ និងបុណ្យឆ្លងសមិទ្ធផលនានាស្ថិតនៅ ក្នុងវត្តប្រាសាទវដ្តី(វត្តត្បូង) ឃុំព្រែកដំបូង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃច័ន្ទ ៣កើត ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវ និងថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ ។ឯកឧត្តម បានបញ្ជាក់ថានាក្នុងអំឡុងសង្រ្គាមរបបប្រល័យពូជសាសន៍ ប៉ុល ពត បានយកទីវត្តអារាមធ្វើជាកន្លែងសម្លាប់មនុស្ស រឺកន្លែងដាក់អាវុធ នេះគឺដោយសារតែអ្នកនយោបាយបានដើរខុសផ្លូវ ដែលបានដឹកនាំអោយកម្ពុជាចូលក្នុងភ្នក់ភ្លើងសង្រ្គាម ដោយឡែកនាពេលនេះប្រទេសកម្ពុជាបច្ចុប្បន្នកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រទេសមានសុខសន្តិភាព ប្រជាជនអាចប្រកបមុខរបបចិញ្ចឹមជីវិតដោយមិនមានបញ្ហាអ្វីទាំងអស់ ។ឯកឧត្តមបានស្នើអោយប្រជាជនត្រូវចេះថែរក្សានូវសន្តិភាពនេះអោយបានដើម្បីបន្តរួមគ្នាក្នុងការកសាងប្រទេសមួយនេះអោយជឿនលឿនដូចប្រទេសដទៃទៀតផងដែរ។ តមកទៀតឯកឧត្តមបានអញ្ជើញពិនិត្យផ្លូវបេតុង ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ១៦គីឡូ ៧០០ម៉ែត្រ ឆ្លងកាត់៤ឃុំក្នុងស្រុកស្រីសន្ធរ ។ សូបបញ្ជាក់ផងដែរថា ផ្លូវបេតុងនេះ កំពុងឈូសឆាយបានប្រវែង ៧០០ម៉ែត្រ ដោយឡែកចាក់គ្រួស បាន២០០ម៉ែត្រទទឹងនៃគ្រួសប្រវែង ៨មែត្រ ចំពោះបេតុងនឹងចាក់នៅថ្ងៃសុក្រសប្តាហ៍នេះដែលមានទទឹងមានប្រវែង ៧មែត្រ ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម (ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ