អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី ចុះផ្សព្វផ្សាយផ្ទាល់ដល់អាជីវករលក់សំបុត្រទូក អូរប័រ និងភ្ញៀវទេសចរណ៍ ឲ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ
September 24, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រី ចុះផ្សព្វផ្សាយផ្ទាល់ដល់អាជីវករលក់សំបុត្រទូក អូរប័រ និងភ្ញៀវទេសចរណ៍ទាំងអស់ ដែលមានបំណងធ្វើដំណើរទៅកាន់បណ្តាកោះនានាក្នុងខេត្តព្រះសីហនុ ឱ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាការប្រែប្រួលអាកាសធាតុ តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ដោយបង្កើនការប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរ ដើម្បីជៀសវាងកើតមានគ្រោះថ្នាក់ដោយប្រការណាមួយ។

      គួរបញ្ជាក់ផងដែរថា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានដាក់ចេញនូវបទបញ្ជាជាថ្មីដល់សមត្ថកិច្ច និងស្ថាប័នដែលមានការពាក់ព័ន្ធត្រូវធ្វើការសហការគ្នាក្នុងការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរដែលជាប់គាំងនៅក្រុងកោះរ៉ុង ត្រឡប់មកកាន់ដីគោកវិញឱ្យបានត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ដើម្បីបញ្ចៀសនូវហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ ស្របតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២០ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថានៅតំបន់មាត់សមុទ្រ នឹងមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ២៤- ២៧ ខែកញ្ញា ឆ្នាំ២០២០៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ