អភិបាលខេត្តកែប អញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប
September 23, 2020 អ្នកទស្សនា :

      កាលថ្ងៃពុធ ទី២៣ កញ្ញា ឆ្នាំ២០២០ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ក្រោមអធិបតី ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមជាមួយ ឯកឧត្តម លោក ជំទាវប្រតិភូអមដំណើឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី ឯកឧត្តមលោកជំទាវ សមាជិ សមាជិការក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត កងកំលាំងទាំងបី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូប។

      តាមខ្លឹមសារប្រកាស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ដែលអានដោយលោក គង់ ធារដ្ឋ ប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ លោក ស្រី សាម៉ន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ត្រូវបានតែងតាំង ជាប្រធានមន្ទីរ ជំនួស លោក ឌិត ឡាយហ៊ាក ដែលត្រូវចូលនិវត្តន៍។

      មានប្រសាសន៍ ស្វាគមន៍ និងផ្តាំផ្ញើក្នុងឱកាសនោះឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានកោតសរសើ និងវាយតំលៃខ្ពស់ ចំពោះសមិទ្ធផលជាផ្លែផ្កា ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈខេត្ត សម្រចបាននាពេលកន្លងមក ដែលបង្ហាញឱ្យឃើញ ពីកិច្ចខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបង្ហាញនូវការជឿជាក់ចំពោះ លោក ស្រី សាម៉ន ដែលទើបត្រូវបានតែងតាំងជាប្រធាន មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្មី និងបន្តខិតខំដឹកនាំ គ្រប់គ្រងលើការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យមានការអភិវឌ្ឍន៍រីកចម្រើន ថែមទៀត ប្រកដោយការទទួលខុសត្រូវខ្ពស់។

      មានប្រសាសន៍លើកឡើងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់លោកប្រធានមន្ទីរថ្មី ត្រូវជំរុញការយក ចិត្តទុកដាក់ បន្ថែមទៀត លើកការអនុវត្តតួនាទីភារកិច្ចជាអ្នកគ្រប់គ្រង់ដឹកនាំមន្ទីរ អង្គភាពរបស់ខ្លួន ត្រូវចេះសហការគ្នាឱ្យបានល្អ សាមគ្គីភាពផ្ទៃក្នុង និងអនុវត្តតាមការណែនាំរបស់ក្រសួង ក៏ដូចជារដ្ឋបាលខេត្ត ពិសេស មន្ត្រីរាជការយើងទាំងអស់ ត្រូវគោរពប្រតិបត្តិតាមអភិក្រម ទាំង៥ ឱ្យខ្ជាប់ខ្ជួន ទើមពុំកើតមានភាពអសកម្ម ទាំងក្នុងការងារ ក៏ដូចជាសីល្បធម៌រស់នៅផងដែរ។

ឯកឧត្តមបណ្ឌិបន្ថែមថា នៅក្នុវិស័យការងារ ការអនុវត្ត លក្ខ័ណ្ឌការងារ និងសុខុដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈកាន់តែប្រសើរឡើងតាមរយៈ ប្រសិទ្ធភាពនៃប្រព័ន្ធអធិការកិច្ចការងារ ដែលបានបង្ករភាពងាយស្រួល និងទទួលយកបាន ការពេញចិត្តពីសំណាក់ កម្មករ និយោជិក និងនិយោជក នៅតាមសហគ្រាស និងគ្រឹះស្ថាននានា។ ឯកឧត្តមសង្កត់ធ្ងន់ឱ្យ មន្ទីរត្រូវអន្តរាគមន៍ ដោះស្រាយដល់ទីកន្លែង នូវបញ្ហាគោតកម្ម បាតុកម្ម សំដៅរក្សាបាននូវភាពសុខុដុម ក្នុងដំណើរការផលិតកម្ម និងទប់ស្កាត់សកម្មភាពល្មើសច្បាប់ផ្សេងៗ។ បច្ចុប្បន្នរាជរដ្ឋាភិបាល បានដំណើការនូវគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យលើកកំពស់ជីវភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋគ្រប់រូបប្រកបដោយសមធម៌។

ឯកឧត្តមបន្តថា៖ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ត្រូវធ្វើការសម្រប់សំរួលជាមួយនិយោជក និងនិយោជិត នៅគ្រប់សហគ្រាស គ្រឹះស្ថានក្នុងខេត្ត សំដៅលើកកំពស់វិស័យការងារ និងកំណត់បានត្រឹមត្រូវជាក់លាក់ ទៅតាមនីតិវិធីនិងច្បាប់ការងារដែលបាន ដាក់ចេញអោយមានប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ