ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ចុះពិនិត្យមើលស្ថានភាពទំនប់ទឹក និងទ្វារទឹករលាំងជ្រៃ ដែលស្ថិតនៅឃុំតាំងក្រូច ស្រុកសំរោងទង
September 25, 2020 អ្នកទស្សនា :

      (កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម អ៊ិន ឃុន សមាជិក្រុមប្រឹក្សាខេត្ត អមដំណើរលោកនាយករដ្ឋបាលខេត្ត លោកអភិបាលស្រុក ប្រធានមន្ទីរជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទំនប់ទឹក និងទ្វារទឹករលាំងជ្រៃ ដែលស្ថិតនៅឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

      សូមបញ្ជាក់ផងដែរថាទំនប់ទឹករលាំងជ្រៃគឺជាតំបន់កំសាន្ដសំរាប់ភ្ញៀវទេសចរណ៍ដែលនិយមចូលចិត្តក្នុងការស្ទូចត្រីនិងជិះទូកលេង ហើយភ្ញៀវទេសចរណ៍ក៏អាចចូលទៅទទួលទានអាហារថ្ងៃត្រង់ ឬ អាហារអាហារសម្រន់ពេលរសៀលយ៉ាងសំបូរបែបដែលជាស្នាដៃរបស់អ្នកខេត្តកំពង់ស្ពឺផ្ទាល់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ