ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ក្នុងការចេញអាជ្ញាប័ណ្ណជូនអាជីវករក្នុងការធ្វើអាជីវកម្មនៅផ្នែកខ្លះនៃភូមិកោះតូចសង្កាត់កោះរ៉ុងសន្លឹម និងក្រុងកោះរ៉ុង
September 23, 2020 អ្នកទស្សនា :

      រសៀលថ្ងៃពុធទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ក្នុងការចេញអាជ្ញាប័ណ្ណឱ្យលោកឈឺន សុខឈុន ធ្វើអាជីវកម្មអគ្គិសនីនៅផ្នែកខ្លះនៃភូមិកោះតូចសង្កាត់កោះរ៉ុងសន្លឹម និងភូមិដើមថ្កូវសង្កាត់កោះរ៉ុង និងសហគ្រាស ស៊្រុន ស្រីអូន វ៉ធើរ សឹបផ្លាយ សម្រាប់ធ្វើសេវាកម្មអគ្គិសនី នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការចូលរួមប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរសង្កាត់កោះរ៉ុងផងដែរ។

      លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍បូកសរុបកិច្ចប្រជុំដោយធ្វើការណែនាំដល់ក្រុមហ៊ុនទាំងពីរ ដែលទទួលបានអាជ្ញាប័ណ្ណឱ្យសហគ្រាស ស៊្រុន ស្រីអូន វ៉ធើរ សឹបផ្លាយ ធ្វើសេវាកម្មអគ្គិសនីនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង និងលោក ឈឺន សុខឈុន ធ្វើអាជីវកម្មអគ្គិសនីនៅផ្នែកខ្លះនៃភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម និងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដូចខាងក្រោម÷

១.ក្រុមហ៊ុនទាំងពីរ ត្រូវសហការជាមួយក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានដើម្បីក្រុមហ៊ុនតបណ្តាញ និងចែកចាយអគ្គិសនីជូនប្រជាពលរដ្ឋ។

២.ក្រុមហ៊ុនត្រូវគោរព និងអនុវត្តតាមច្បាប់របស់អគ្គិសនីកម្ពុជា។

៣.សុំកុំឱ្យមានការប៉ះពាល់ផលប្រយោជន៍សាធារណ: និងប្រយោជន៍ឯកជន ទន្ទឹមនោះ អាជ្ញាធរសង្កាត់ ក្រុង ជួយសម្របសម្រួលឱ្យក្រុមហ៊ុនដំណើរការអគ្គិសនីជូនប្រជាពលរដ្ឋនៅតំបន់កោះមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ព្រោះក្រុងកោះរ៉ុងនិងក្លាយជាទីក្រុងឧស្សាហកម្មទេសចរណ៍នាពេលខាងមុខ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ