ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំសេចក្តីណែនាំ ស្តីពីកិច្ចសហការ ការពារសន្តិសុខ សុវត្តិភាព និងសណ្តាប់ឆ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០
September 23, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នៅព្រឹក​ថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម អម សុភា អភិបាលរង នៃគណ:អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសេចក្តីណែនាំ ស្តីពីកិច្ចសហការ ការពារសន្តិសុខ សុវត្តិភាព និងសណ្តាប់ឆ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ រៀបចំនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ឆ្នាំង។

      ឯកឧត្តម អម សុភា សូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមសហការ ក្នុងការការពារសន្តិសុខ សុវត្តិភាព និងសណ្តាប់ឆ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ជាមួយនឹងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង ឱ្យបានល្អប្រសើរស្របតាមគោលការណ៍ណែនាំនានា និងច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។ ក្នុងនាមរដ្ឋបាលខេត្ត និងបន្តណែនាំបន្ថែមទៀត ដល់អ្នកពាក់ព័ន្ធ ក្នុងការចូលរួមថែរក្សាសន្តិសុខ សុវត្តិភាព និងសណ្តាប់ឆ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ