កិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយប្រើប្រាស់ពិន្ទុវិស័យ ឯកសារស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងការណែនាំអំពីការប្រមូលតម្រូវការគម្រោងអាទិភាព សម្រាប់រៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៩-២០២១) របស់រដ្ឋបាលខេត្តរតនគិរី
March 19, 2018 អ្នកទស្សនា :

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តស្តីទី នាព្រឹកថ្ងៃច័ន្ទ ៣ កើត ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយប្រើប្រាស់ពិន្ទុវិស័យ ឯកសារស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងការណែនាំអំពីការប្រមូលតម្រូវការគម្រោងអាទិភាព សម្រាប់រៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៩-២០២១) របស់រដ្ឋបាលខេត្តរតនគិរី ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តរតនគិរី ។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្តស្តីទី មានប្រសាសន៍ថា ការប្រមូលគម្រោងអាទិភាព សម្រាប់រៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៩-២០២១) របស់រដ្ឋបាលខេត្ត វាពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យមន្ទីរ អង្គភាពជំនាញ អាជ្ញាធរក្រុង ស្រុក អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ធ្វើការវិភាគទៅលើឯកសារព័ត៌មានស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច និងពិន្ទុវិស័យ ដែលជាធាតុចូលសម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ។ ដូច្នេះភាគីពាក់ព័ន្ធត្រូវពិនិត្យទៅលើសូចនាករដែលមានបញ្ហាប្រឈមខ្ពស់ ត្រូវយកមកដោះស្រាយសម្រាប់ឆ្នាំទី១ គឺឆ្នាំ២០១៩ និងធ្វើបច្ចុប្បន្នភាពចំពោះគម្រោងទាំងឡាយណាដែលមាននៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដែលបានអនុម័តរួចកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមកសម្រាប់ជាមូលដ្ឋានក្នុងការជ្រើសរើសជាអាទិភាពអនុវត្តនៅឆ្នាំទី១ ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគិរី (ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ