រដ្ឋបាលខេត្តកោះកុង ទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូក្រុមលេខា និងពិធីការ នៃគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា
September 23, 2020 អ្នកទស្សនា :

      ថ្ងៃពុធ ៦ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក ទូ សាវុធ អភិបាលរងនៃ​គណៈ​អភិបាលខេត្តកោះកុង និងជាតំណាង​របស់លោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត ជួប​ពិភាក្សាការងារជាមួយ ប្រតិភូក្រុមលេខា និងពិធីការ នៃគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិគ្រោះយោបល់ លើដំណើរការត្រៀមរៀបចំ កិច្ចប្រជុំពិគ្រោះយោបល់របស់ គណៈកម្មការ​នីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​(គណៈ​កម្មការ​ទី៦) ជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សាលាដំបូង​ខេត្ត អយ្យការ​អមសាលាដំបូងខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីទទួលព័ត៌មាន ស្តីពីនិតិ​វិធី នៃការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ និងក្នុងប្រព័ន្ធតុលាការ ក្នុងមូល​ដ្ឋានខេត្តកោះកុង ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៨-៩ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។

      ជាលទ្ធផល អង្គប្រជុំ បានឯកភាព ក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះ​យោបល់ខាងលើ តាមកម្មវិធី និងកាលបរិច្ឆេទកំណត់៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ