លោកជំទាវ មិថុនា ភូថង អញ្ជើញបិទវគ្គហ្វឹកហ្វឺន ដល់នាយទាហាន ​នាយទាហានរង​ និងពលទាហាន​
September 21, 2020 អ្នកទស្សនា :

      ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ដល់នាយទាហាន ​នាយទាហានរង​ និងពលទាហាន​ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង។

      ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត សូមចូលរួមអបសាទរចំពោះសិក្ខាកាមទាំងអស់ ដែលបានយកចិត្តខ្ពស់ក្នុងការហ្វឹកហ្វឺន រហូតទទួលបានលទ្ធផលល្អ ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់យោធាចារ្យ ដែលបានបង្ហាត់បង្ហាញ ដល់នាយទាហាន នាយទាហានរង និងពលទាហាន សម្រាប់ពង្រឹងសមត្ថភាព ជំនាញ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងបូរណភាពទឹកដី ជាពិសេសចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងការពារតាមបណ្តោយព្រំដែនកម្ពុជា ថៃ។

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ