ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងឃុំចំនួនពីរ នៃស្រុកទឹកឈូ
September 22, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ពិនិត្យពិភាក្សាលើគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងឃុំចំនួន២ គឺឃុំ ត្រពាំងធំ និងឃុំព្រែកត្នោត ស្រុកទឹកឈូខេត្តកំពត។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីពិភាក្សា និងសិក្សាផលប៉ះពាល់ដើម្បី ឈានដល់ការ ស្ដានឹងកសាងឲ្យសម្រេចទទួលបានលទ្ធផលជោគជ័យ។

      តាមបទបង្ហាញដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងនោះគម្រោងទី១ គឺការស្ដាប្រឡាយប្រវែង២០០០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ គម្រោងទី២ការសាងសង់ផ្លូវបេតុងទំហំ១២ម៉ែត្រ ប្រវែង១៨៤២ម៉ែត្រ ក្នុងភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ។

      ក្នុងឱកាសកិច្ចប្រជុំនេះ ឯកឧត្តម ជាវ តាយអភិបាលខេត្ត បានឯកភាពលើគម្រោងទាំងពីរនេះ និងបានស្នើដល់មន្ត្រីនៃមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធនៅក្នុងកិច្ចប្រជុំនេះ រួមគ្នាពិភាក្សាផ្ដល់ជាយោបល់ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការស្ដានិងកសាងប្រព័ន្ធប្រឡាយទឹកនិងផ្លូវបេតុងក្នុងគម្រោងទាំងពីរខាងលើនេះឲ្យទទួលបានលទ្ធផលជោគជ័យល្អប្រសើរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ