ឯកឧត្ដម ទៀ សីហា អញ្ចើញអមគណ:កម្មការអន្តរក្រសួងបានចុះសិក្សា និងពិនិត្យស្ថានភាពផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប
September 22, 2020 អ្នកទស្សនា :

      ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប អញ្ចើញអមដំណើរ ក្រុមការងាររបស់គណ:កម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមជាមួយគណ:ប្រតិភូអន្តរក្រសួងអមដំណើរ និងថ្នាក់ដឹកនាំខេត្តបានចុះសិក្សា ពិនិត្យស្ថានភាពផ្លូវ និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដែលការអនុវត្តគម្រោងនេះ គឺជាផែនការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានប្រកាសផ្តល់ថវិកា១៥០លានដុល្លា សម្រាប់ស្ថាបនាផ្លូវចំនួន ៣៨ខ្សែ។

      ជាមួយនឹងការអនុវត្តផ្លូវទាំង ៣៨ខ្សែនេះ រដ្ឋបាលខេត្តសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅលើផ្លូវទាំង៣៨ខ្សែនេះសូមចូលរួមសហការឱ្យបានល្អជាមួយនឹងក្រុមការងារ ដើម្បីអនុវត្តគម្រោងទាំងនេះឱ្យទទួលបានជោគជ័យទៅតាមការគ្រោងទុក។ ម្យ៉ាងទៀត គម្រោងនេះនឹងធ្វើឱ្យក្រុងសៀមរាបមានសោភ័ណភាពកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ហើយក៏ជាការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបកាន់តែច្រើនកុះករ។

      អាជ្ញាធរខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការជាមួយក្រុមការងារឱ្យបានស្អិតរមួត និងទទួលបានជោគជ័យសម្រាប់ក្រុងសៀមរាបដែលជាក្រុងប្រវត្តិសាស្ត្រពីបុរាណមក៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ