ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំវគ្គបណ្តុះបណ្តាលបំប៉នស្តីពីនិតិវិធីលទ្ធកម្ម និងហិរញ្ញវត្ថុសហគមន៍ដល់មន្រ្តីគណៈកម្មការលទ្ធកម្មឃុំ
September 22, 2020 អ្នកទស្សនា :

      នៅព្រឹក​ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ គម្រោងឡាសិត២ បានបើកវគ្គបណ្តុះបណ្តាលបំប៉នស្តីពីនិតិវិធីលទ្ធកម្ម និងហិរញ្ញវត្ថុសហគមន៍ដល់មន្រ្តីគណៈកម្មការលទ្ធកម្មឃុំ មកពីខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង មានរយៈ ពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម អម សុភា អភិបាលរង និងជាប្រធានគម្រោងឡាសិត២ខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត សមាជិក សមាជិការនៃគណ:កម្មការលទ្ធកម្មឃុំនិងមន្រ្តីសហគមន៍ទាំងពីរខេត្តផងដែរ។

      មានមតិបើកកិច្ចប្រជុំនាពេលនោះឯកឧត្តម អម សុភា អភិបាលរងខេត្ត បានសម្តែងនូវក្តីសោមសន្សរីករាយក្រៃលែងចំពោះគម្រោងដែលបានបើកវគ្គស្តីពីការបណ្តុះបណ្តាលបំប៉នអំពីនិតិវិធីលទ្ធកម្ម និងហិរញ្ញវត្ថុសហគមន៍តាមរយៈ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ធកិច្ចជំហ៊ាន២ (ឡាសិត២)នាពេលនេះ។ ឯកឧត្ដម មានប្រសាសន៍បន្តទៀតថាវគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងជួយពង្រឹងសមត្ថភាពដល់មន្រ្តីថ្នាក់ក្រោមជាតិក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានល្អស្របតាមគោលការណ៍ដែលបានណែនាំរបស់គម្រោង ដែលឈានទៅសម្រេចគោលដៅគម្រោងផែនការដែលបានគ្រោងទុក ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

      ឯកឧត្ដម បានធ្វើការសំណូមពរដល់សមាជិក សមាជិកាទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ពីព្រោះវគ្គបណ្តុះបណ្តាលនាពេលនេះមានសារះសំខាន់ណាស់ព្រោះជាសារមួយជួយណែនាំដល់មន្រ្តីគម្រោងដែលពាក់ព័ន្ធ និងគណ:កម្មការលទ្ធកម្មសហគមន៍ដើម្បីអនុវត្តសកម្មភាពគម្រោងស្របតាមនិតិវិធីដែលក្រុមការងារថ្នាក់ជាតិបានណែនាំ ពិសេសគឺត្រូវតែស្តាប់ គិតគូរ និងកត់ត្រាទើបទទួលបានចំណេះដឹងយកទៅអនុវត្តទទួលបានប្រសិទ្ធិភាពខ្ពស់ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ