ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំសេចក្តីណែនាំ ស្តីពីកិច្ចសហការ ការពារសន្តិសុខ សុវត្តិភាព និងសណ្តាប់ឆ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០
September 23, 2020 អ្នកទស្សនា :

      ថ្ងៃអង្គារ ៥ ទី២២ ខែកញ្ញា ឆ្នាំ២០២០ លោក សំឃីត វៀន អភិបាលរង នៃគណ: អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសេចក្តីណែនាំ ស្តីពីកិច្ចសហការ ការពារសន្តិសុខ សុវត្តិភាព និងសណ្តាប់ឆ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកោះកុង។

      លោកអភិបាលរងខេត្ត សូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមសហការ ក្នុងការការពារសន្តិសុខ សុវត្តិភាព និងសណ្តាប់ឆ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ជាមួយនឹងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង ឱ្យបានល្អប្រសើរស្របតាមគោលការណ៍ណែនាំនានា និងច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។ ក្នុងនាមរដ្ឋបាលខេត្ត និងបន្តណែនាំបន្ថែមទៀត ដល់អ្នកពាក់ព័ន្ធ ក្នុងការចូលរួមថែរក្សាសន្តិសុខ សុវត្តិភាព និងសណ្តាប់ឆ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ឱ្យទទួលបានលទ្ធផលល្អប្រសើរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ