រដ្ឋបាលខេត្តកោះកុង ប្រគល់សម្ភារៈសាងសង់បង្គន់អនាម័យ ជូនប្រជាពលរដ្ឋ ២២២ គ្រួសារមកពីភូមិចំនួន១០ ក្នុង​ឃុំ​បឹង​ព្រាវ ឃុំ​ស្រែអំបិល និង​ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែអំបិល
September 23, 2020 អ្នកទស្សនា :

      ថ្ងៃអង្គារ ៥ ទី២២ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សម្ភារៈសាងសង់បង្គន់អនាម័យ ជូនប្រជាពលរដ្ឋ ២២២ គ្រួសារមកពីភូមិចំនួន១០ ក្នុង​ឃុំ​បឹង​ព្រាវ ឃុំ​ស្រែអំបិល និង​ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែអំបិល ខេត្តកោះកុង។

      លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ​នឹង​យក​បង្គន់​ដែល​ផ្តល់ជូន​ ទៅប្រើប្រាស់ឱ្យពេញលេញ ដោយ​ធ្វើជា​គំរូ​ដល់​ពលរដ្ឋ​ដ៏ទៃទៀត​តាមរយៈ​បញ្ឈប់​បន្ទោ​លបង់​ក្រៅ​បង្គន់​។ នៅពេលដែល​ឈប់​បន្ទោ​លបង់​ពាល​វាល​ពាសកាល​បាន​ទាំងអស់​ធ្វើឱ្យ​សហគមន៍​មាន​បរិស្ថាន​អនាម័យ​ស្អាត​ល្អ ជៀស​ផុតពី​ជំងឺ​នានា ម្យ៉ាងទៀត​កុំ​ភ្លេង​ការពារ​ជំងឺ​កូ​វីដ​-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាលផងដែរ។​ បើតាមផែនការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ៍ជនបទ នៅ​ឆ្នាំ​២០២៣ គោលនយោបាយ​ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យ​លើកកម្ពស់​អនាម័យ​ជនបទ គឺ​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង​៩០​ភាគរយ​នឹងមាន​បង្គន់​អនាម័យ​ប្រើប្រាស់ និង​រស់នៅក្នុង​បរិស្ថាន​ស្អាត​សមរម្យ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ