អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យចាក់សំរាម និងចាក់ដីលើគម្របលូសងខាងផ្លូវជាតិលេខ ៥៧ ដែលធ្វើអោយស្ទះប្រព័ន្ធបង្ហូរទឹក ជាហេតុបង្ករជាជំនន់ទឹកភ្លៀង និងខូចខាតផ្លូវសាធារណៈ
September 22, 2020 អ្នកទស្សនា :

​​      ប៉ៃលិន៖ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលទីតាំងដាក់លូបង្ហូរទឹកអមសងខាងផ្លូវជាតិលេខ៥៧ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំអោយចាក់ដី និងសាបបេតុងលើគម្របលូ ដែលធ្វើអោយស្ទះប្រព័ន្ធបង្ហូរទឹក ងាយបង្ករជាជំនន់ទឹកភ្លៀងកើតមានឡើង ជាហេតុធ្វើឱ្យលិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ កន្លងមកដោយមើលឃើញថា តាមដងផ្លូវជាតិលេខ ៥៧ នៅចំនុចភូមិផ្សារព្រំ កន្លែងខ្លះមានទឹកហូរលើផ្លូវនៅពេល មានភ្លៀងធ្លាក់ម្តងៗ ដែលជាហេតុធ្វើអោយផ្លូវឆាប់ខូច និងធ្វើអោយស្ទះប្រព័ន្ធបង្ហូរទឹក ងាយបង្ករជាជំនន់ទឹកភ្លៀងកើតមានឡើង ជាហេតុធ្វើឱ្យលិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដោយសារបងប្អូនប្រជាពលរដ្ឋយើងខ្លះ បានចាក់សំរ៉ាម ចាក់ដី និងសាបបេតុងលើគម្របលូ ហើយជាក់ស្តែងនៅពេលនេះ អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានចុះសិក្សា និងពិនិត្យមើលជាក់ស្តែង ដើម្បីធ្វើការកាយដាក់ប្រព័ន្ធលូបង្ហូរទឹកនៅកន្លែងដែលស្ទះទឹក ដើម្បីរំដោះទឹកកុំអោយហូរលើដងផ្លូវដែលធ្វើអោយឆាប់ខូចផ្លូវ និងបាត់បង់នូវសោភណ្ឌភាពនៅតាមដងផ្លូវសាធារណៈផងដែរ។

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ នៅពេលដែលមន្ត្រីជំនាញ ចុះកាយដាក់ប្រព័ន្ធលូបង្ហូរទឹក សូមអោយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះសម្របសម្រួល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរប្រព័ន្ធលូបង្ហូរទឹកសងខាងផ្លូវ ដែលរងការប៉ះពាល់ ឱ្យពួកគាត់ចូលរួមសហការជាមួយមន្រ្តីជំនាញ ដើម្បីធ្វើការដោះស្រាយបញ្ហាស្ទះប្រព័ន្ធលូរបង្ហូរទឹកនេះឡើងវិញ បានឆាប់រហ័ស។

      នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ កុំចាក់ សំរ៉ាម និងចាក់ដីលើ គម្រប់លូបង្ហូរទឹក ដែលជាហេតុធ្វើអោយស្ទះប្រព័ន្ធលូរ ហើយចូលរួមជួយថែរក្សា ដើម្បីធានាដល់ការប្រើប្រាស់យូអង្វែង និងសោភ័ណ្ឌភាពសាធារណៈ។

      បើតាមការបញ្ជាក់របស់លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា៖ ការជួសជុលប្រព័ន្ធលូបង្ហូរទឹកនៅសងខាងផ្លូវជាតិលេខ ៥៧ នៅចំនុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិព្រំ គឺគ្រោងដាក់ប្រព័ន្ឋលូប្រអប់រំដោះទឹក ១៥០ម មុខកាត់ ២ម X ២ម និងធ្វើការស្ដារប្រឡាយដីប្រវែង ៣០០ម៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ