ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា
September 22, 2020 អ្នកទស្សនា :

​​      កំពង់ស្ពឺ៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តអគារ (ខ) ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា ដែលដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ ។

      គោលបំណងក្នុងកិច្ចប្រជុំពិភាក្សានេះគឺដើម្បីឈ្វេងយល់អំពីការវិវត្តរីកចម្រើនថ្មី បញ្ហាប្រឈម និងប្រមូលព័ត៌មានពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ និងពិនិត្យតាមដានការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីស្វែងរកដំណោះស្រាយឆ្លើយតបរួមគ្នាអោយមានប្រសិទ្ធភាព ។

      មានប្រសាន៍ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានជម្រាបជូនគណៈកម្មការអំពីវិធានការ និងប្រសិទ្ធភាពនៃការអនុវត្តការងារបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងខេត្ត ដែលកន្លងមកដោយមានការចូលរួមសហការ និងគាំទ្រជួយឧបត្ថម្ភទាំងផ្នែកស្មារតី សម្ភារ និងថវិកា យ៉ាងផុសផុលពីគ្រប់សមាសភាពពាក់ព័ន្ធ ជាពិសេសការខិតខំយកចិត្តទុកដាក់អនុវត្តវិធានការគ្រប់ផ្នែករួមទាំងការផ្សព្វផ្សាយអប់រំ ការធ្វើចត្តាឡីស័ក និងមានយន្តការដឹកនាំគ្រប់គ្រងច្បាស់លាស់ បានធ្វើឲ្យកិច្ចការនេះអនុវត្តបានយ៉ាងជោគជ័យដែលអាចទប់ស្កាត់បានមិនឲ្យមានឆ្លងជំងឺកូវីដ-១៩ក្នុងខេត្ត។

      ទន្ទឹមនឹងនោះដែរឯកឧត្តម វ៉ី សំណាង អភិបាល នៃគណ:អភិបាលខេត្ត ក៏បានរាយការណ៍អំពីសភាពការណ៍ទូទៅក្នុងខេត្ត ភាពរីកចម្រើន និងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមក។ ឯកឧត្តម បានជម្រាបជូនបន្ថែមពីផែនការ ទិសដៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលរដ្ឋបាលខេត្តបាននិងកំពុងខិតខំជំរុញការអភិវឌ្ឍន៍ជាប្រចាំ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តក៏បានរាយការណ៍លំអិតអំពីលទ្ធផល និងសមិទ្ធផលសំខាន់ៗជូនគណៈកម្មការបានជ្រាបផងដែរ។

ឯកឧត្តម ម៉ម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធ ដែល បានខិតខំប្រឹងប្រែងធ្វើការបម្រើប្រជាពលរដ្ឋបានយ៉ាងល្អ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ សូមបន្តយកចិត្តទុកដាក់ក្នុងការងារបន្តទៀត។

      ចំណែកបញ្ហាប្រឈមដែលខេត្ត និងមន្ទីរបានលើកឡើង ឯកឧត្តមប្រធានគណៈកម្មការបានបញ្ជាក់ថា ឯកឧត្តម នឹងពាំនាំយកបញ្ហា ប្រឈមទាំងនេះ ជម្រាបជូនសម្តេចប្រធានព្រឹទ្ទសភា ដើម្បីធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ជួយដោះស្រាយឲ្យបានទាន់ពេលវេលា ដើម្បី ឲ្យខេត្តមានលទ្ធភាពពេញលេញក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ប្រទេសជាតិ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ