ថ្នាក់ដឹកនាំខេត្តកោះកុង បើកកិច្ចប្រជុំត្រួតពិនិត្យ លើពង្រាងឯកសារពាក់ព័ន្ធ ដើម្បីដាក់បញ្ជូល របាយការណ៍ប្រចាំឆមាស របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
September 21, 2020 អ្នកទស្សនា :

      ថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ លោក សំឃីត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ លើពង្រាងឯកសារពាក់ព័ន្ធ ដើម្បីដាក់បញ្ជូល ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

      លោកអភិបាលរងខេត្ត បានណែនាំឲ្យសមាជិកអង្គប្រជុំទាំងមូល ពិនិត្យកែសម្រួលលើពង្រាង÷ របៀបវារ:កិច្ចប្រជុំផ្សព្វផ្សាយ មតិស្វាគមន៍ និងរបាយការណ៍ នៃការអនុវត្តការងារគ្រឿងញៀនរបស់លេខាការធិការដ្ឋាត្រួតពិនិត្យគ្រឿងញៀន មតិចូលរួម និងការវាយតម្លៃរបស់គណ:កម្មាធិការត្រួតពិនិត្តគ្រឿងញៀនខេត្ត បញ្ហាប្រឈម សំណូមពរ និងបញ្ហាផ្សេងៗ។ ក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញការងាររបស់មន្ទីរ អង្គភាពពាក់ព័ន្ធ ក៏ដូចជាក្រុមការងារលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀន នាពេលកន្លងមក ព្រមទាំងលោកបានលើកឡើងថាការចូលរួមមតិកែសម្រួលក្នុងកិច្ចប្រជុំនេះ គឺជាការបំពេញន្ថែម និងជាធាតុចូលដ៏សំខាន់ ក្នុងទម្រង់របាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនរបស់រដ្ឋបាលខេត្ត ក៏ដូចជាគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តផងដែរ និងស្នើឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ផ្តល់ឯកសារដែលត្រូវកែសម្រួលឲ្យបានឆាប់រហ័ស ដើម្បីទុកលទ្ធភាពឲ្យក្រុមការងាររៀបចំសំយោគបញ្ចប់ទាន់ពេលវេលា និងដាក់បញ្ចូលក្នុងរបៀបវារ: នៃកិច្ចប្រជុំផ្សព្វផ្សាយ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ