រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំ ស្ដីពីករណីបណ្ដឹង រំលោភចូលដីរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិ៣ ឃុំប៉ាក់ខ្លង
September 21, 2020 អ្នកទស្សនា :

      ថ្ងៃចន្ទ ៤ ទី២១ ខែកញ្ញា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីករណីបណ្ដឹង របស់ឈ្មោះ សន ពិសិដ្ឋ ប្ដឹងឈ្មោះ ស៊ុម មករា ពីបទរំលោភចូលដីរបស់គាត់ ស្ថិតនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ សមាសភាពចូលរួមកិច្ចប្រជុំនេះរួមមាន អភិបាលរងស្រុកមណ្ឌលសីមា មេឃុំប៉ាក់ខ្លង មេភូមិ៣ ប្រធានការិយាល័យភូមិបាលស្រុកមណ្ឌលសីមា និងអ្នកពាក់ព័ន្ឌ។

      ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានសូមអោយអាជ្ញាធរមូលដ្ឋានបញ្ជាក់អំពីសាវតា នៃការគ្រប់គ្រងដី ទំនាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងស្នើឱ្យអាជ្ញាធរមូលដ្ឋានប្រមូលឯកសារទិញលក់ កាន់កាប់ដី និងឯកសារផ្សេងៗពាក់ព័ន្ធនឹងដីទំនាស់ ដើម្បីក្រុមការងាររដ្ឋបាលខេត្តពិនិត្យ ក្នុងករណីទំនាស់នេះ រដ្ឋបាលខេត្តនឹងរៀបចំកិច្ចប្រជុំសម្របសម្រួលដើម្បីដោះស្រាយបន្តទៀតដោយអញ្ជើញភាគីទាំង២ចូលរួម៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ