រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិភាក្សារៀបចំបើកការដ្ឋានជួសជុលផ្លូវ និងបើកការដ្ឋានសាងសង់ សម្ពោធសមិទ្ធផលថ្មីៗ
September 21, 2020 អ្នកទស្សនា :

      ខេត្តកំពង់ឆ្នាំង៖ នៅព្រឹក​ថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំស្តីពីការពិភាក្សារៀបចំបើកការដ្ឋានជួសជុលផ្លូវ ពង្រីកចិញ្ចើមផ្លូវ, ការត្រៀមសម្ពោធចំណតរថយន្តតូចសាធារណៈ, ការត្រៀមបើកការដ្ឋានសាងសង់លូរំដោះទឹក និងត្រៀមបើកការដ្ឋានសាងសង់សមិទ្ធផលថ្មីៗមួយចំនួនទៀត ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។

      ដោយមានការចូលរួមពីលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុកពាក់ព័ន្ធចូលរួមផងដែរ។

      សូមបញ្ជាក់ជូនផងដែរថា៖ ការពិភាក្សារៀបចំបើកការដ្ឋានជួសជុលផ្លូវ គឺមានគម្រោងនឹងពង្រីកចិញ្ចើមផ្លូវពីវិទ្យាល័យព្រះបាទសុរាម្រឹតរហូតដល់សួនដំរីស ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និងការត្រៀមសម្ពោធចំណតរថយន្តតូចសាធារណៈ នៅសួនច្បារវិមានឯករាជ្យក្រុងកំពង់ឆ្នាំង, ការត្រៀមបើកការដ្ឋានសាងសង់លូរំដោះទឹក នៅក្នុងស្រុកទឹកផុស ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ