រដ្ឋបាលខេត្តកំពត រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី២៩ ឆ្នាំ២០២០
September 21, 2020 អ្នកទស្សនា :

      ថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី២៩ ឆ្នាំ២០២០ សាលប្រជុំទុរេនកំពត។

     សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន: ឯកឧត្តមលោកជំទាវ គណៈអភិបាលខេត្ត សាលាដំបូងខេត្តព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត , លោកឧត្តមសេនីយ៍ មេបញ្ជាការ យោធភូមិភាគ៣, បញ្ជាការដ្ឋានការពារកោះឆ្នេរ, បញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១១ មូលដ្ឋានសមុទ្រ, អគ្គលេខាធិការ នៃគណៈកម្មការជាតិសន្តិសុខសម្ហសមុទ្រ, ទីបញ្ជាការជួរមុខ នាយកដ្ឋាននគរបាលព្រដែនទឹក, នាយក នាយករងរដ្ឋបាលសាលាខេត្ត, មន្ទីរ-អង្គភាពជុំវិញខេត្ត, គណៈអភិបាលក្រុង-ស្រុក, ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិព្រែកចាកនិងមន្ត្រី, ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីតន់ហន់និងមន្ត្រី, ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារកំពង់ផែសមុទ្រអន្តរជាតិគ្រីស្តាល់រ៉ាយនិងមន្ត្រី, ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារកំពង់ផែសមុទ្រទីរួមខេត្តនិងមន្ត្រី, ទីចាត់ការ-អង្គភាពចំណុះសាលាខេត្ត សរុបចំនួន ៩៤ នាក់។

      កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈ

១.ពិនិត្យ ពិភាក្សា លើសេចក្តីព្រាងកំណត់ហេតុគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តលើកទី២៨

២.ពិនិត្យ ពិភាក្សាលើរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២០

៣.សេចក្តីរាយការណ៍របស់លោកស្នងការនគរបាលខេត្ត

•ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

•បញ្ហាគ្រឿងញៀន

•ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពនិងសន្តិសុខសណ្តាប់ធ្នាប់(អំឡុងពេលភ្ជុំបិណ្ឌ)

•សេចក្តីរាយការណ៍របស់លោក លោកស្រីអភិបាល នៃគណៈអភិបាល ក្រុង ស្រុក

•សេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរទេសចរណ៍ខេត្តអំពីស្ថានភាពទេសចរណ៍នៅអំឡុងពេលភ្ជុំបិណ្ឌ)

៣.ការចូលរួមមតិរបស់សមាជិក សមាជិកា នៃអង្គប្រជុំ

៤.មតិបូកសរុប ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានក្រើនរំលឹកដល់អភិបាលក្រុង ស្រុក និងមន្ទីរ ស្ថាប័នពាក់ពន្ទ័ ត្រូវអនុវត្ដអោយបានត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តិ ច្បាប់ និងគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការកាត់ឆ្វៀលដីជូនប្រជាជនដែលបានកាន់កាប់រស់នៅជាក់ស្តែងក្នុងដីតំបន់ការពាររបស់រដ្ឋ ព្រមទាំងជំរុញអោយចុះបញ្ជីដីរដ្ឋអោយបានអស់ កុំទុកបន្តទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ