អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំជាមួយក្រុមការងារ ចុះពិនិត្យមើលផ្នែកខាងក្នុង និងបរិវេណជុំវិញអគារមហាវិទ្យាល័យសុខាភិបាល នៃសាកលវិទ្យាល័យមានជ័យ
September 21, 2020 អ្នកទស្សនា :

      ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំជាមួយក្រុមការងារ ចុះពិនិត្យមើលផ្នែកខាងក្នុង និងបរិវេណជុំវិញ ដើម្បីជួសជុលរៀបចំជាបន្ទាន់ ឲ្យក្លាយជាកន្លែងមានសុវត្ថិភាព និងផាសុខភាព បរិស្ថានស្អាត សម្រាប់ក្រុមការងារ ទទួលប្រជាពលរដ្ឋដែលត្រឡប់មកមាតុភូមិវិញជារៀងរាល់ថ្ងៃ ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋត្រឡប់មកវិញជាមធ្យម១០០នាក់តាមច្រកអូរបីជាន់។

      គួរជម្រាបថា អគារមហាវិទ្យាល័យសុខាភិបាល នៃសាកលវិទ្យាល័យមានជ័យ នឹងរៀបចំជួសជុលកែលម្អ ធ្វើរបងព័ទ្ធជុំវិញ ដើម្បីជាកន្លែងមណ្ឌលចត្តាឡីស័កទទួលបងប្អូនប្រជាពលរដ្ឋមាតុភូមិនិវត្តន៍មកពីប្រទេសថៃ ដោយសារសាលារៀនជាកន្លែងចត្តាឡីស័ក ត្រូវបើកដំណើរសម្រាប់រៀនសូត្រឡើងវិញ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ