អភិបាលខេត្តស្ទឹងត្រែង និងអភិបាលខេត្តពោធិ៍សាត់ អញ្ជើញកាន់បិណ្ឌវេនទី១៤រួមគ្នានៅវត្តស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ
September 16, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្តជាច្រើនរូប បានអញ្ជើញចូលរួម ក្នុងពិធីកាន់វេនទី១៤ នៃពិធីបុណ្យបិណ្ឌ ភ្ជុំបិណ្ឌ និងបាននាំយកបច្ច័យទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ទៅប្រគេនព្រះសង្ឃគង់នៅវត្តវេឡុងវ័ន ក្នុងស្រុកថាឡាបរិវ៉ាត់ និងវត្តដំរីសរ ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

      គួរបញ្ជាក់ផងដែរ នៅក្នុងពិធីកាន់បិណ្ឌទី១៤ នេះជាសទ្ធាជ្រះថ្លារបស់ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទញាតិមិត្ត បងប្អូន ជិតឆ្ងាយ និងបានរួមគ្នាប្រគេនបច្ច័យទុកកសាង ក្នុងវត្តទាំង២នោះផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ