ឯកឧត្ដម អភិបាលខេត្តក្រចេះ អញ្ជើញអមដំណើរឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ចូលរួមកាន់បិណ្ឌទី១៣ នៅវត្តរដ្ឋបាលរាម(វត្តប៉ាឆា)
September 15, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្តក្រចេះ បានអញ្ជើញអមដំណើរឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងរាស្ត្រ ប្រធានក្រុមការងារថ្នាក់ជាតិ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពុទ្ធបរិស័ទចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តរដ្ឋបាលរាម(វត្តប៉ាឆា) ស្ថិតក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ នគរបាល យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ ។

      នៅក្នុងឱកាសប្រកបដោយសេចក្ដីជ្រះថ្លានោះឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ បានបន្តអញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈថ្វាយព្រះរតនត្រ័យ វត្ថុសក្ដិសិទ្ធក្នុងលោក ទេព្តាអភិបាលរក្សាទីអារាម វត្តរដ្ឋបាលរាម និងបន្តប្រារព្ធកិច្ចនមស្ការព្រះរតនត្រ័យ សមាទានសីល ពិធីរាប់បាត្រព្រះសង្ឃ១៨អង្គ វេរនូវវារកភត្តប្រចាំវេណទី១៣ និងទេយ្យវត្ថុផ្សេងៗ ប្រគេនដល់ព្រះសង្ឃ និងបង្សុកូល រួមនិងផ្សាយមេត្តា និងឧទ្ទិសកុសលអានិសង្ឃ ជូនលោកអ្នកមានគុណ បុព្វបុរសជាតិ វីរៈជនជាតិ មន្ត្រីរាជការស៊ីវិល យុទ្ធជន យុទ្ធនារី ជាអ្នកមានគុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ។

      នាឱកាសនេះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម បានមានប្រសាសន៍សំណេះសំណាល បានបញ្ជាក់ថា ៖ វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋទូទៅតែងតែ គោរពទៅតាម ប្រពៃណី ទំនៀមទំលាប់ប្រពៃណីខ្មែរ និងនៅតាមទីវត្តអារាមនានា ដែលកកើតឡើងដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ រួមនិងការអភិវឌ្ឍន៍ និងវិនិយោគលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ។ ហើយសម្រាប់ខេត្ត្រចេះឃើញថា មានការរីកចម្រើនគួរឲ្យគត់សម្គាល់នូវវិស័យព្រះពុទ្ធសាសនា វិស័យកសិកម្ម និងទេសចរណ៍ផងដែរ ប៉ុន្តែទន្ទឹមនឹងនោះ បញ្ហាប្រឈមមុខនៅពេលនេះ យើងទាំអស់គ្នាត្រូវគោរព និងអនុវត្តនតាមវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដោយមិនត្រូវធ្វេសប្រហេស៍ គឺការរក្សាអនាម័យ និងរក្សាគម្លាត ដើម្បីទប់ស្កាត់ និងការពារការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ចូលទៅក្នុងសងគមន៍ តាមរយៈវិស័យព្រះពុទ្ធសាសនា និងវិស័យទេសចរណ៍ និងការគោរពច្បាប់ចរាចរណ៍។ ហេតុដូចនេះសូមឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមទីវត្តអារាម និងរមណីយដ្ឋាននានា ដើម្បីធ្វើយ៉ាងណា បង្កលក្ខណៈងាយស្រួល ដល់ប្រជាពុទ្ធបរិស័ទ ក្នុងការធ្វើបុណ្យទាន និងការចូលទស្សនាកម្សាននៅរម្មណីយ៍ដ្ឋាននានា ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ ។

      សូមបញ្ជាក់ថា ៖ ក្នុងពិធីឆ្លងកាន់បិណ្ឌវេនទី១៣នេះឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ បាននាំយកទេយ្យទាន គ្រឿងបរិក្ខា ព្រមទាំងបច្ច័យ មួយចំនួន ប្រគេនព្រះសង្ឃ និងតាជីយាយជីផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ