អភិបាលខេត្តស្ទឹងត្រែង និងអភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តចំនួន២ ក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
September 17, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ រួមថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ ចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដោយបាននាំយកបច្ច័យទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ទៅប្រគេនព្រះសង្ឃនៅវត្តជោត្តិញ្ញារាម(ហៅវត្តគីឡូ៨) និងវត្តពោធិ៍សិរីរតនារាម ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

     ជាសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំខេត្តទាំងពីរ រួមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទញាតិមិត្ត បងប្អូន ជិតឆ្ងាយ បានរួមគ្នាប្រគេនបច្ច័យទុកកសាងសម្រាប់វត្តទាំងពីរផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ