ឯកឧត្ដមអភិបាលខេត្ត អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្តក្រគរ សង្កាត់ក្រគរ
September 15, 2020 អ្នកទស្សនា :

      ក្នុងឪកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ ឯកឧត្តម សេង ថានី រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងសិស្សនិស្សតអាហាររូបករណ៍ សម្ដចអគ្គមហាសេនាបតីតេជា ហ៊ុនសែន និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត រួមមន្រ្តីរាជការ និងប្រជាពុទ្ធបរិស័ទ បានអញ្ជើញសូត្រមន្តកាន់បិណ្ឌវេណទី១៣ នៅវត្តក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ។

      ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣នេះ ឯកឧត្តម វ៉ា ថន និង មន្រ្តីរាជការ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ បាននាំយកចង្ហាន់ ទេយ្យទានផ្សេងៗ មកវេប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសជូនដល់បុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខក៏ដូចជាវិញ្ញាណក្ខន្ធបុព្វបុរសស្នេហាជាតិទាំងអស់បានមកទទួលយក កុសលផលបុណ្យតាមជំនឿបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងបានធ្វើកិច្ច បែបសាសនា ស្របតាមទំនៀមទម្លាប់ នៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះផងដែរ ។

      គួររំលឹកដែរថា ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ រាជរដ្ឋាភិបាលបានធ្វើការអំពាវនាវ សូមឲ្យបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសត្រូវបន្តចូលរួមការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃ ជាមួយសាប៊ូ ជែល ទឹកអាល់កុល និងពាក់ម៉ាសនៅពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម ។ ជាមួយគ្នានេះដែរ ឯកឧត្តម និងលោកជំទាវ រួមសហការី បានប្រគេននូវបច្ច័យ ចំនួនប្រមាណជាង ៣លានរៀលសម្រាប់កសាងទីវត្តអារាម៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ