រដ្ឋបាលខេត្តកែប រៀបចំពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ មន្រ្តីកិច្ចសន្យា និងមន្រ្តីចូលនិវត្តន៍ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
September 15, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងឯកឧត្តម សំ សារីន ប្រធានក្រុមប្រក្សាខេត្ត បានផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ មន្រ្តីកិច្ច និងមន្រ្តីរាជការសាលាខេត្តដែលបានចូលនិវត្តន៍កន្លងមក។

      នៅក្នងពិធីសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងមន្រ្តីនាឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីទាំងអស់គ្រប់ឋានុក្រម ដែលបានខិតខំប្រឹងប្រែងរួមគ្នាអនុវត្តតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលធ្វើឲ្យខេត្តកែបរបស់យើងទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក និងទទួលបានសមិទ្ធផលជាច្រើនបន្តបន្ទាប់។

      ឯកឧត្តមក៏បានបញ្ជាក់ថា ការដែលរដ្ឋបាលខេត្តរបស់យើងទទួលបានការអភិវឌ្ឍន៍ សម្រេចបានជោគជ័យលើការងារជាបន្តបន្ទាប់នេះមិនមែនមកពីបុគ្គលណាម្នាក់នោះឡើង វាគឺជាកត្តារួមសហការល្អរវាងបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ទីចាត់ការ អង្គភាព។

      ជាកិច្ចបន្តទៅទៀត ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានណែនាំដល់មន្រ្តីទាំងអស់ត្រូវបន្ត និងខិតខំបន្ថែមក្នុងការអនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់តាមឋានានុក្រមការងារ គោរពវិន័យការងារឲ្យបានល្អ ដើម្បីរួមសហការគ្នារអភិវឌ្ឍន៍ខេត្តរបស់យើងឲ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធិផលថ្មីៗបន្ថែមទៀត ។

      ជាចុងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្រ្តីរាជការទាំងអស់ត្រូវបន្ត និងផ្សព្វផ្សាយបន្តនូវវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ