ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមកាន់វេនបិណ្ឌទី១១ នៅវត្តអង្គ ស្ថិតក្នុងភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌
September 13, 2020 អ្នកទស្សនា :

      ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកាន់វេនបិណ្ឌទី១១ នៅវត្តអង្គ ស្ថិតក្នុងភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាសមាជិកសភាមណ្ឌលខេត្តកំពង់ឆ្នាំង។

      ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្ដម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង សមាជិកក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរដ្ឋបាលស្រុកបរិបូរណ៌ និងប្រជាពុទ្ធបរិស័ទ្ធចូលរួមផងដែរ។

      ក្នុងឱកាសនៃការកាន់វេនបិណ្ឌទី១១ សម្តេចបាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់តាមវត្តចំនួន ០៩វត្តផងដែរ។

      សូមជម្រាបជូនផងដែរថាៈ វត្តចំនួន ០៩ ដែលបានទទួលទេយ្យវត្ថុ និងបច្ច័យ រួមមាន៖ វត្តអង្គ, វត្តព្រះឥន្ទទេព, វត្តស្នោ, វត្តល្បើករង្សី, វត្តឯករង្សី, វត្តសម្ដេចមុនី, វត្តនរាយុរង្សី, វត្តថ្នល់អណ្ដែត, វត្តសិរី ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ