អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីរាជការ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តសុវណ្ណវារី ក្នុងស្រុកពញាឮ
September 14, 2020 អ្នកទស្សនា :

      ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ដ្រីរាជការ លោកអភិបាលស្រុកពញាឮ មន្ត្រីរាជការសាលាស្រុក និងប្រជាពលរដ្ឋចំណុះជើងវត្ត បានអញ្ចើញ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តសុវណ្ណវារី (វត្តព្រែកតាទែន) ស្ថិតក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ដោយបាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ទេយ្យទាន និងបច្ច័យ មកបូជាចំពោះ ព្រះរតនត្រ័យ និងប្រគេនដល់ព្រះសង្ឃ ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិការទាំង៧សន្ដាន និងបុព្វបុរសជាតិ ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃ ឲ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

      ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានលើកឡើងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរយើង សប្បាយរីករាយនឹងការធ្វើបុណ្យ ធ្វើទាន គ្រប់រដូវកាល ដោយគ្មានការហាមឃាត់នោះទេ ពោលគឺដោយសារតែ ប្រទេសយើងមានសន្តិភាព មានការអភិវឌ្ឍប្រជាពលរដ្ឋមានជីវភាពធូរជា ដូច្នេះកត្តាសន្តិភាពនេះហើយ ដែលធ្វើឲ្យយើងមានអ្វីគ្រប់សព្វបែបយ៉ាងដូចសព្វថ្ងៃនេះ។

      ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្តាល បានបន្ថែមថា ការដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព គឺពិតជាពិបាកខ្លាំងណាស់ ដូច្នេះយើងទាំងអស់គ្នាគប្បីរួបរួមគ្នាខិតខំរក្សាសន្តិភាពមួយនេះឲ្យបាន ដើម្បីការអភិវឌ្ឍ និងភាពរីកចម្រើនថ្មីៗជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

      បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយធំជាងគេ ក្នុងចំណោមពិធីបុណ្យផ្សេងៗក្នុងព្រះពុទ្ធសាសនា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមានរយៈពេល១៥ថៃ្ង។

      ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ មន្ត្រីរាជការ និងប្រជាពលរដ្ឋចំណុះជើងវត្ត បាននាំយកទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ ជាច្រើនមុខ និងបច្ច័យ ប្រគេនចំពោះព្រះសង្ឃក្នុងពិធីនេះផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ