ព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកឆ្លូង ឯកឧត្តម ខ័ណ្ឌ ចំណាន និងលោកជំទាវ ធីម ដានី សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តចំនួន២ វត្តហាន់ជ័យលើ និងវត្តហាន់ជ័យក្រោម នៃឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។
នាឱកាសនេះ ឯកឧត្តម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ បានប្រណិប័តន៍តាមប្រពៃណីទំនៀមទម្លាប់ ប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា ញាតិទាំង ៧សន្តាន ឧបការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិតដើម្បីជាតិ មាតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ។
ឯកឧត្តម បាននាំយក ទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះចៅអធិការដើម្បីកសាងក្នុងទីអារាមវត្តផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ