ឯកឧត្ដម ប៉ែន កុសល្យ ដឹកនាំមន្រ្តីរាជការ ចូលរួមពិធីកាន់បិណ្ឌទី១២ នៅវត្តជ័យទឹកជុំអន្លង់វែង (ហៅវត្តអន្លង់វែង)
September 14, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានដឹកនាំមន្រ្តីរាជការ ជាពិសេសពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមពិធីកាន់បិណ្ឌទី១២ នៅវត្តជ័យទឹកជុំអន្លង់វែង (ហៅវត្តអន្លង់វែង) ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

      ឯកឧត្ដម បានបូជាទៀនធូបផ្កាភ្ញីចំពោះព្រះរតនត្រៃ រាប់បាត្រ និងបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បច្ច័យប្រគេនព្រះសង្ឃ ដោយសទ្ធាជ្រះថ្លា ហើយកុសលផលបុណ្យក្នុងឱកាសនោះដែរ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ សូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

      នៅក្នុងឱកាសនោះ ឯកឧត្ដម បានជួបសំណេះសំណាលជាប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងបានចែកជូនអំណោយដល់លោកតាលោកយាយ ចាស់ព្រឹទ្ធាចារ្យផងដែរ។

      ឯកឧត្ដមបានផ្តាំផ្ញើប្រជាពលរដ្ឋបន្តអនុវត្តវិធានការណែនាំ របស់ក្រសួងសុខាភិបាលក្នុងការការពារ ទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ-១៩។ ឯកឧត្ដមបានលើកឡើងថា បើទោះនៅពេលនេះកម្ពុជាបានព្យាបាលជាសះស្បើយអ្នកជំងឺទាំងអស់ក្តី តែជំងឺនេះនៅតែធ្វើឲ្យពិភពលោកប្រឈមដដែល ដរាបណាគ្មានថ្នាំព្យាបាលនោះ។

      ជាមួយគ្នានោះផងដែរ ឯកឧត្ដម បាននាំយកទេយ្យវត្ថុដែលរួមមាន៖ ទឹកក្រូច ត្រីខ អង្ករ មី ទឹកផ្លែឈើ នំអន្សម ទឹកដោះគោ ទឹកសុទ្ធជាដើម និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃផងដែរ។

      ក្រោយពីបញ្ចប់កម្មវិធីបុណ្យ ឯកឧត្ដម អភិបាលខេត្ត បានអញ្ជើញ ជួបសំណេះសំណាល់ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន១០០ គ្រួសារ នៅក្នុងបរិវេណវត្តជ័យទឹកជុំអន្លង់វែង ដែលមកពីឃុំចំនួនប្រាំនិងបានចែកជូននូវគ្រឿងឧបភោគបរិភោគព្រមទាំងថវិកាមួយចំនួន ផងដែរ។

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ