អភិបាលខេត្តកំពត អញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលការពារព្រំដែនទឹកលេខ២៤១ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
September 13, 2020 អ្នកទស្សនា :

       ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលការពារព្រំដែនទឹកលេខ២៤១ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០ នៅទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក​ ស្រុកទឹកឈូ ខេត្តកំពត។

      ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ពាំនាំមកនូវការសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន​ សម្តេចទាំងទ្វេរតែងតែគិតគូពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងមូល។ ជាមួយគ្នានោះឯកឧត្តម​ បានថ្លែងកោតសរសើរដល់កងកម្លាំងនគរបាលការពារព្រំដែនទឹកលេខ២៤១ ដែលកន្លងមកបានចូលរួមគាំទ្រយ៉ាងសកម្ម ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់រាលបញ្ហាកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកំពត។

      ឯកឧត្តម​ បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីបានចេញនូវអនុក្រឹត្យផ្តល់ជូននូវប្រាក់ឧបត្ថម្ភមួយចំនួន និង​បានបើកជូននូវប្រាក់បៀវត្សខែកញ្ញាសម្រាប់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ អតីតយុទ្ធជន និវត្តន៍ជន សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ ដូចគ្នានេះផងដែរ ក្នុងនាមរដ្ឋបាលខេត្ត ក្នុងពិធីសំណេះសំណាលនាថ្ងៃនេះក៏បានផ្តល់ជូននូវថវិកាជូនដល់កងកម្លាំងនគរបាលការពារព្រំដែនទឹកលេខ២៤១ចំនួន៩៧នាក់ ព្រមទាំងអាវពោងចំនួន៥០អាវ។ ថវិកាផ្តល់ជូននាពេលនេះបានមកពីការចូលរួមថវិកាបដិភាគ៥០% រវាងរដ្ឋបាលខេត្ត និងលោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ