ឯកឧត្តម ជាវ តាយ អញ្ចើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត និងមន្ត្រីជាប់កិច្ចសន្យានាឱកាសបុណ្យភ្ជុំបិណ្ឌ
September 12, 2020 អ្នកទស្សនា :

      រសៀលថ្ងៃសៅរ៍ ទី ១២ ខែ កញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការសាលាខេត្ត និងមន្ត្រីជាប់កិច្ចសន្យា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការសាលាខេត្ត និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ២១៧ នាក់។

      ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងនូវកោតសរសើរចំពោះមន្ត្រីរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំអនុវត្តការងារនាពេលកន្លងមក ដែលធ្វើឲ្យរដ្ឋបាលខេត្តទទួលបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន និងទទួលបាននូវការគាំទ្រគ្រប់មជ្ឈដ្ឋាន ដៃគូអភិវឌ្ឍន៍ វិនិយោគិន ពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានជ្រើសខេត្តកំពតជាគោលដៅទេសចរណ៍សម្រាប់ការលម្ហែកម្សាន្តដ៏ពេញនិយម ។ យោងតាមការណែនាំផ្ទាល់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្នើទៅឲ្យរដ្ឋបាលខេត្តកំពតខេត្តកំពតសិក្សាលទ្ធភាពរៀបចំតំបន់រដ្ឋបាលប្រមូលផ្តុំ ដោយមានមន្ទីរអង្គភាពពាក់ព័ន្ធមានទីកន្លែងធ្វើការរួមគ្នា និងសាងសង់ពហុកីឡាដ្ឋានថ្មីមួយទៀត ។ គម្រោងសិក្សាស្ពានឆ្លងព្រែកកំពង់បាយចាស់ សិក្សាដោយក្រុមហ៊ុន China Road និងគម្រោងសិក្សាស្ពានថ្មី សិក្សាដោយកងវិស្វកម្មក្រសួងការពារជាតិបានប្រមាណជា៧០% ក្រោយពីសិក្សាចប់សព្វគ្រប់ នឹងដាក់គម្រោងទាំងនេះឆ្លងដល់ថ្នាក់ដឹកនាំមន្ត្រីរាជការខេត្តកំពត រួចមកនឹងយកសំណើគម្រោងនេះស្នើសុំគោលការណ៍

ដ៏ខ្ពង់ខ្ពស់ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអភិបាលខេត្តបានផ្ដាំផ្ញើនិងណែនាំដល់មន្ត្រីរាជការសាលាខេត្តទាំងអស់ឲ្យខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង ខិតខំរៀនសូត្រកសាងចំណេះដឹងបន្ថែមទៀត ពោលគឺអ្នកចេះច្រើនបង្រៀនអ្នកចេះតិចអ្នកចេះតិចបង្រៀនអ្នកមិនចេះ ។
 

     ឯកឧត្តមអភិបាលខេត្ត ជូនពរដល់សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការសាលាខេត្តទាំងអស់ ឱ្យជួបតែសេចក្តីសុខគ្រប់ប្រការ ជៀសផុតពីជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ ២០២០នេះ និងបានឧបត្ថម្ភប្រាក់មួយចំនួនដល់សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រី នគរបាលដែលបម្រើការក្នុងសាលាខេត្តផងដែរ៕

ប្រភព៖រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ