អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពបាក់ស្រុតលូបង្ហូរទឹកស្អុយ ក្នុងក្រុងកំពង់ចាម
September 14, 2020 អ្នកទស្សនា :

      នៅព្រឹក ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុម ប្រឹក្សា ខេត្ត បានអញ្ជេីញដឹកនាំមន្ត្រីជំនាញ មន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពបាក់ស្រុតលូបង្ហូរទឹកស្អុយ ដែលបណ្តាលឲ្យរងការខូចខាតសួនច្បារមាត់ទន្លេ ភូមិទី៣ សង្កាត់វាលវង់ ក្ក្រុងកំពង់ចាម។

      ក្នុងឱកាសនៃការចុះពិនិត្យឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យជំនាញចុះពិនិត្យសិក្សា និងធ្វើការជួសជុលបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ ជៀសវាងបង្កគ្រោះថ្នាក់ និងការខូចខាតបន្ថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតំបន់ក្បែរនោះបន្ថែមទៀត។

      គួរបញ្ជាក់ថា៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២ :៣០នាទី រំលងអាធ្រាត្រ មានភ្លៀងមួយមេឃធំ បណ្តាលឲ្យបាក់លូបង្ហូរទឹកស្អុយ ចូលទន្លេទំហំ៧ម៉ែត្រ គុណ១០ម៉ែត្រ នៅចំណុចមាត់ទន្លេ និងបណ្តាលឲ្យធ្លាប់ម៉ូតូ០១គ្រឿង ម៉ាកវេវ និងមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ