ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងមន្ត្រីរាជការ អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តជ័យគីរី ស្ថិតក្នុងស្រុកកំពង់សៀម
September 12, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តជ័យគីរី (ហាន់ជ័យ) ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម និងមានការអញ្ជើញចូលរួមពី លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត រួមជាមួយមន្ត្រីរាជការព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយចំណុះជើងវត្តជ័យគីរី (វត្តភ្នំហាន់ជ័យ)។

      នៅក្នុងពិធីនោះផងដែរ ឯកឧត្តម បានបូជាទៀនធូប ផ្កាភ្ញី សមាទានសីល បង្សុកូល ដើម្បីឧទ្ទិសដល់ដួងវិញាណក្ខន្ធរបស់បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋាន និងឧទ្ទិសកុសលជូនដល់ ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិ និងប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយសូមឲ្យដួងវិញាណក្ខន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

      គួរបញ្ចាក់ថា ក្នុងឱកាសកាន់បិណ្ឌវេនទី១០ ឯកឧត្តម បាននាំយកចង្ហាន់ ទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន មកវេរប្រគេនព្រះសង្ឃនៅវត្តជ័យគីរី (វត្តភ្នំហាន់ជ័យ) នេះផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ