ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ០៥គ្រួសារនៅឃុំចំនួន ០៣ ក្នុងស្រុកកំពង់លែង
September 11, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ០៥គ្រួសារ នៅ ក្នុងឃុំចំនួន ០៣ក្នុងស្រុកកំពង់លែង ទទូលបានអំណោយ មនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាប្រធានគណ:កម្មាធិការកាកបាទក្រហមខេត្តកំពង់ឆ្នាំង និងមានការអមដំណើរដោយឯកឧត្តម លោកជំទាវអនុសាខាកាកបាទក្រហមខេត្ត សមាជិក សមាជិកាអនុសាខាកាកបាទក្រហមស្រុក និងអាជ្ញាធរមូលដ្អានដែនដីផងដែរ។

      មានប្រសាសន៍សំណេះសំណាលសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ឯកឧត្ដម អម សុភា អភិបាលរងខេត្ត បានពាំនាំ និងសាកសួរសុខទុក្ខពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកទាំងទ្វេរតែងតែគិតគូរដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដោយមិនទុកអោយនរណាម្នាក់ចោលនោះឡើយ ពាលគឺ "ទីណាមិនទុក្ខលំបាក ទីនោះមាន កាកបាទក្រហមកម្ពុជា"។

      ឯកឧត្តម បានជម្រាបន្ថែមថាអំណោយមនុស្សធម៌ទាំងនេះ គ្រាន់តែជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកបានតែមួយ រយៈពេល ខ្លីតែប៉ុណ្ណោះ ដូច្នេះសូមបងប្អូនទាំងអស់ខិតខំ ប្រកបមុខរប បន្ថែមទៀតដូចជាដាំបន្លែ និងចិញ្ចឹមដើម្បីបង្កើនប្រាក់ចំណូលទ្រទ្រង់ជីវភាពឱ្យបានកាន់តែ ប្រសើរឡើងថែមទៀត។ ឯកឧត្ដម បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ធទាំងអស់ ធ្វើអនាម័យជាប្រចាំដើម្បីការពារជំងឺឆ្លងកូវីដ១៩ ដោយស្តាប់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ