លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតីសម្ភោធឱ្យដំណើការ សាលាអប់រំកុមារឆ្នើមកម្ពុជា សាខាខេត្តកោះកុង
September 11, 2020 អ្នកទស្សនា :

      ថ្ងៃសុក្រ ៩ ទី១១ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពីធីសម្ភោធឱ្យដំណើការ សាលាអប់រំកុមារឆ្នើមកម្ពុជា សាខាខេត្តកោះកុង។

      ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត សូមចូលរួមអបអរ ដែលមានវត្តមាន ហើយសាលាអប់រំកុមារឆ្នើមកម្ពុជា បានបើកសាខានៅក្នុងខេត្តកោះកុងនាពេលនេះ ជាឱកាសល្អសម្រាប់សិស្សានុសិស្ស ក្នុងខេត្តកោះកុង ដែលត្រូវការសិក្សារៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹងថ្មី បែបទំនើប ជាការបង្កើតដោយខ្មែរ ធ្វើដោយខ្មែរ គ្រប់គ្រងដោយខ្មែរ គុណភាពលំដាប់អន្តរជាតិ។

      ជាមួយគ្នានេះដែរ លោកជំទាវមានក្តីសង្ឃឹមយ៉ាងមុតមាំថា សាលានឹងអនុវត្តតាមគោលការណ៍ណែនាំនានា របស់មន្ទីរអប់រំ យុវជន និងកីឡាយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងសេចក្តីណែនាំរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

ប្រភព៖ រដ្ខបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ