អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ចូលរួមលើកទី៣ នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មវិធីជាតិកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាលខេត្ត
September 11, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមលើកទី៣ នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មវិធីជាតិកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាលខេត្ត តាមរយៈប្រព័ន្ធបញ្ជូនរូបភាព (Video Conterence) ដែលដឹកនាំដោយ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការ គ.ជ.អ.ប ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សាគម្រោង លោក អភិបាលរងខេត្ត លោកអភិបាល អភិបាលរង ក្រុង ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

      កិច្ចប្រជុំនេះធ្វើក្នុងគោលបំណង ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានធ្វើការជ្រើសរើស ផ្តល់សេវាសង្គម និងសេវារដ្ឋបាល ឱ្យកាន់តែងាយស្រួល និងមានភាពប្រសើរឡើង តាមរយៈការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋផងដែរ។

      នៅក្នុងបង្ហាញស្តីការអនុវត្តសកម្មភាពរប់កម្មវិធី DAR ដែលទាមទារឱ្យមានការគាំទ្រពីក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំប្រមូលឯកសារ និងការផលិតវីដេអូរូបភាព ស្តីមេរៀនបទពិសោធន៍ និងឧទាហរណ៍ជាក់ស្តែងមួយចំនួននៃការអនវត្ត ដើម្បីធ្វើការវាយតម្លៃ និងធ្វើការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ