ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី០៩ នៅវត្តចំនួន០៣ ស្ថិតនៅឃុំគោកពោធិ៍ ស្រុកបូរីជលសារ
September 11, 2020 អ្នកទស្សនា :

      តាកែវ៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ស្រី បេន សមាជិកព្រឹទ្ធសភា ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ស្រី ប៉ុណ្ណាដាវី ព្រមទាំង បុត្រា បុត្រី និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី០៩ វត្តអង្គក្រឡាញ់សែនជ័យ វត្តពោធិមន្រ្តី និងវត្តគោកពោធិ៍ ស្ថិតនៅក្នុងឃុំគោកពៅធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ។

      មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានក្រើនរំលឹក ប្រជាពលរដ្ឋ ផងដែរអោយមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើដំណើររតាមដងផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ មានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងការធ្វើ តាមដងផ្លូវ ដើម្បីសេចក្តីសុខសុវត្ថិភាពទាំងអស់គ្នា ជាពិសេសរួមគ្នាបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។

      ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវគ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យមួយចំនួន មកប្រគេនវត្តទាំង៣ផងដែរ។

      គួរបញ្ជាក់ដែរថា ពិធីបុណ្យកាន់បិណ្ឌ ឬដាក់បិណ្ឌ ឬអ្នកស្រុកខ្លះហៅថាបុណ្យកាន់វេន ជាបុណ្យតាមកាល និងតាមគន្លងប្រពៃណីព្រះពុទ្ឋសាសនា ដែលកើតមានឡើងតាំងពីសម័យពុទ្ឋកាលមកម្ល៉េះ ដែលកាលនោះមានរយ:ពេល៣ខែគិតចាប់ពីថ្ងៃចូលព្រះវស្សារហូតដល់ថ្ងៃចេញព្រះវស្សា គេហៅថាបុណ្យបវរណាបច្ច័យបួន ដើម្បីផ្គត់ផ្គង់ភត្តាហារប្រចាំថ្ងៃដល់ព្រះសង្ឃដោយសារភ្លៀងជោគជាំ លំបាកក្នុងការត្រាចរបិណ្ឌបាត្រ ប៉ុន្តែចាប់ពីក្នុងរជ្ជកាលព្រះបាទអង្គដួងមកដល់បច្ចុប្បន្ន ពិធីនេះត្រូវបានប្រារព្ឋឡើងចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោចខែភទ្របទ ដោយព្រះអង្គឆ្វេងយល់ថា ពិធីនេះមិនអាចធ្វើរយ:ពេល៣ខែបានឡើយ ដោយសារប្រជានុរាស្ត្រជាប់រវល់ក្នុងការងារបង្កបង្កើនផល ទើបព្រះអង្គកំណត់ឱ្យធ្វើតែរយៈពេល១៥ថ្ងៃប៉ុណ្ណោះ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ